ខេត្តឧត្តរមានជ័យគឺជាខេត្តមួយរបស់ប្រទេស កម្ពុជាដែល លាតសន្ធឹងតាមបណ្ដោយនៃជួរ ភ្នុំដងរែកស្ថិតទិសឧត្តរនៃប្រទេសកម្ពុជា។ ខេត្តនេះមាន ព្រំប្រទល់ជាប់ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងមួយផ្នែកទៀត ជាប់ព្រំដែនថៃ។ ខេត្តឧត្តរមានជ័យ មានក្រុង សំរោងដែលជាទីរួមខេត្ត និង ស្រុកចំនួនបួន ដូចជា ស្រុកអន្លង់វែង ស្រុកបន្ទាយអំពិល ស្រុកចងកាល់ និង ស្រុកត្រពាំងប្រាសាទ។ យើងអាច ធ្វើដំណើរកំសាន្តទៅកាន់តំបន់មួយចំនួនដូចជា ច្រកព្រុំដែនកម្ពុជាថៃ អ៊ូរស្មាច់ (ក្រុងសំរោង) និង ច្រកជាំ(ស្រុកអន្លង់វែង) រមណីដ្ឋានផ្ទះតាម៉ុក រមណីដ្ឋានរំលំធំ និង តំបន់ទឹកធ្លាប់មួយចំនួនទៀត។
- ក្រុងសំរោង មាន ៥ឃុំ ៤៧ភូមិ
- ស្រុកបន្ទាយអំពិល មាន ៤ឃុំ ៧៤ភូមិ
- ស្រុកអន្លងវែង មាន ៥ឃុំ ៤៧ភូមិ
- ស្រុកចុងកាល់ មាន ៤ឃុំ ២៥ភូមិ
- ស្រុកត្រពាំប្រាសាទ មាន ៦ឃុំ ៣៨ភូមិ
Welcome to Oddor Meanchey Province.
ReplyDelete